រកឃើញមធ្យោបាយល្មើសច្បាប់ចរាចរណ៍ផ្លូវគោក១,៥៤០គ្រឿង

រាជធានី​ភ្នំពេញ​៖​ តាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ កាលពីថ្ងៃ​ទី​០៩ ខែមិថុនា​ ឆ្នាំ​២០២០​ បានបង្ហាញថា ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ គឺសមត្ថកិច្ចរកឃើញមាន​មធ្យោបាយ​យានយន្តសរុប​ចំនួន ​១,៥៤០គ្រឿង​ ល្មើសច្បាប់​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ​១,១៥២​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​។

​ដោយឡែក​ក្នុង​រយៈពេល​ ៩ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី០១​ ដល់​ថ្ងៃទី​០៩​ ខែមិថុនា​ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ មាន​មធ្យោបាយ​សរុប​ចំនួន ១១,០៥៥​គ្រឿង​ បានល្មើសច្បាប់​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ៨,៤៧៤​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​ថា ក្នុងរយៈពេល​ ០៩​ថ្ងៃ​ នៃ​ខែមិថុនា​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ យ៉ាង​ល្អ​ប្រសើរ​៕

អត្ថបទដែលជាប់ទាក់ទង