ក្រសួងវប្បធម៌ កោះហៅ​ម្ចាស់​បទ “កណ្តៀវ​អូន​ស្រួយ​” ទៅព្រមានធ្វើកិច្ចសន្យា!

រាជធានីភ្នំពេញ​៖ ក្រុមប្រឹក្សា​ពិន័យ និង​លើក​សរសើរ​ របស់ក្រ​សួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៅ​ព្រឹក​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ បានកោះហៅ​កញ្ញា បរ៉ា​ម៉ី ដែល​ជា​ម្ចាស់​បទ “កណ្តៀវ​អូន​ស្រួយ​” មក​ព្រមាន ក្រោយ​មានការ​រិះគន់​ពី​មហាជន​ជុំវិញ​បទចម្រៀង​នេះ ដែល​មាន​ពាក្យពេចន៍​មិន​សមរម្យ។

លោក ប៉ុក បូ​រក្ស ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​ភាពយន្ត និង​ទស្សនីយភាព នៃ​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឲ្យដឹង​ក្នុង​កិច្ចប្រជុំ​នោះ ថា ក្រ​សួង​វប្បធម៌ មាន​គោល​កា​រណ៍​ធំៗ​ចំនួន ៥ចំណុច ដែល​ជា​វិធានការ​ដោះស្រាយចំពោះមុខរួមមាន៖

ទី១- អប់រំ និង​ណែនាំ​

ទី២- ធ្វើ​លិខិត​ព្រមាន​ជា​លាយ​ល័ក្ខ​អក្សរ​

ទី៣- លុបឈ្មោះ​ជា​សិល្បករ និង​បញ្ឈប់ ឬផ្អាក​សកម្មភាព​សិល្បៈ ក្នុងរយៈពេល​កំណត់​ណាមួយ​

ទី៤ និង​ទី៥- ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ប្រសិនបើ​ស្នាដៃ​ របស់​សិល្បករ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម និង​វប្បធម៌ ហើយ​ចំពោះ​ការ​កោះហៅ​ម្ចាស់​បទ “កណ្តៀវ​អូន​ស្រួយ​” ចូល​ទៅ​ដោះស្រាយ នៅ​ក្រសួង​នោះ គឺ​ដើម្បី​ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ ប៉ុន្តែ​មិនទាន់​ចេញ​លទ្ធផល​ជា​ផ្លូវការ​នៅឡើយ​ទេ​៕

អត្ថបទដែលជាប់ទាក់ទង