លទ្ធផល​ចុះអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​១២ ខែមិថុនា សមត្ថកិច្ចរកឃើញ​មធ្យោបាយ​ល្មើស​ជាង១២០០គ្រឿង

​រាជធានី​ភ្នំពេញ៖ តាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បានបង្ហាញថា នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក សមត្ថកិច្ចបានរកឃើញ​មធ្យោបាយ​ល្មើស​មានចំនួនសរុប​ ១,២៤៣​គ្រឿង។ ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៩៣៤​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អនក្រ​.​បក នៅ​ទូទាំងប្រទេសកម្ពុជា។​

​ដោយឡែក​ក្នុង​រយៈពេល​១២​ថ្ងៃ គឺចាប់ពី​ថ្ងៃ​ទី០១ ដល់​ថ្ងៃទី​១២ ខែមិថុនា​ ឆ្នាំ២០២០វិញ គឺការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក សមត្ថកិច្ចបានរកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ១៤,៧១២​គ្រឿង។ ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១១,២២៤​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក នៅ​ទូទាំងប្រទេស។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​ថា ក្នុងរយៈពេល​១២​ថ្ងៃ នៃ​ខែមិថុនា​នេះ សង្កេតឃើញថា ចំពោះការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​ ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​រលូន និងទទួលបាន​ទទួលការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង