ករណីពុលស្រាថ្នាំ នៅខេត្តបន្ទាយមានជ័យ ស្លាប់មនុស្ស៧នាក់ និងជាង៤០នាក់កំពុងព្យាបាល

ខេត្តបន្ទាយមានជ័យ៖ ក្រុមគ្រូពេទ្យខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណីពុលស្រាថ្នាំ នៅខេត្តបន្ទាយមានជ័យ គិតត្រឹមម៉ោង ០៥ល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ គឺមានមនុស្សប្រុសចំនួន ០៧នាក់ បានស្លាប់ និងមានបុរសស្ត្រីចំនួន ៣៤នាក់ផ្សេងទៀតកំពុងសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។

គ្រូពេទ្យបន្តថា ក្នុងនោះដែរ ក៏មានមនុស្សចំនួន ០៧នាក់ផ្សេងទៀត បានសម្រាកព្យាបាលនៅតាមផ្ទះ រៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង