លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ ចាត់តំណាងឲ្យនាំយកថវិកាចំនួនជិត៤ពាន់ដុល្លារ ទៅចូលរួមកសាងសាលាបុណ្យ

ខេត្តកណ្ដាល៖​ លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តព្រះសីហនុ បានចាត់ឲ្យ លោក មាស ពិទូ ជាតំណាងដឹកនាំសមាជិក-សមាជិកា ចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តព្រះសីហនុ នាំយកថវិកាចំនួន៣៦៧៥$ ឬស្មើនឹងក្បឿងចំនួន១មុឺនសន្លឹក ដើម្បីចូលរួមកសាងសាលាបុណ្យ លោកតា មាស លោកតា ពេជ លោកយាយ និល ស្ថិតនៅឃុំទួលព្រេជ​ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រោយពីបានសំណេះសំណាល ប្រគល់ថវិការួចមក លោក មាស ពិទូ បានបានឲ្យដឹងថា ទាក់ទិនកង្វះថវិកាសាងសង់ខាងលើនេះ លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តព្រះសីហនុ នឹងបន្តចូលរួមជួយឧបត្ថម្ភក្បឿង ឲ្យគ្រប់ចំនួន ៣៥០០០សន្លឹក រហូតដល់សាលាបុណ្យខាងលើ ត្រូវបានកសាងរួចរាល់ជាស្ថាពរ៕

អត្ថបទដែលជាប់ទាក់ទង