ស្លាប់ម្នាក់របួសពីរនាក់ ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ នៅស្រុកអូររាំង

ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចស្រុកអូររាំង ឱ្យដឹងថា​ ក្មេងស្រីម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និង​ ក្មេងប្រុសៗពីរទៀតរងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែតលេខ៩៧-៩៨ លើផ្លូវជាតិលេខ៧៦A ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ទាក់ទិនករណីនេះ លោកអធិការនគរបាលស្រុកអូររាំង​ បានឱ្យដឹងថា​ គ្រោះថ្នាក់ចរាចរណ៍​នេះ កើតឡើង​ ​រវាងរថយន្ដ បុកជាមួយម៉ូតូ ដែលបើកដោយទិសដៅពី កើត ទៅ លិច ក្នុងទិសដៅស្របទិសគ្នា។

សមត្ថកិច្ចបន្តថា រថយន្ដបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3B-6539 លេខតួ XMFLA19JPSU027166 លេខម៉ាស៊ីន D613JS147846 ហើយអ្នកបើកបរឈ្មោះ ម៉ាត់ សឹមអ៊ី ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ចំណែក អ្នកបើកបរម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ
ឈ្មោះ ឃឿន សុខជា ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិព្នង រស់នៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាអ្នកបើកបរម៉ូតូ រងរបួសស្រាល និងអ្នករួមដំណើរមានចំនួន០២នាក់ គឺឈ្មោះ ឃឿន ម៉ូវ ភេទស្រី អាយុ០៩ឆ្នាំ ជនជាតិព្នង រស់នៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ជាអ្នករួមដំណើរ (ស្លាប់នៅនិងកន្លែង) និងឈ្មោះ ឃឿន ពុំ ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិព្នង រស់នៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ជាអ្នករួមដំណើរ រងរបួសស្រាល។

បច្ចុប្បន្នអ្នកបើកបរនិងរថយន្ដ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអូររាំងដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង