លោក កែវ ចំរើន ហៅ “ព្រីង”ជានរណា? អ្នកខ្លះថា ជាឧត្តមសេនីយ៍ហ្គេមបាញ់ត្រី និងឆ្នោតកន្ទុយលេខ

រាជធានីភ្នំពេញ៖ មហាជនកំពុងរង់ចាំមើលចំណាត់ការ របស់សមត្ថកិច្ចទៅលើបុគ្គលឈ្មោះ កែវ ចំរើន ហៅ “ព្រីង” ដែលមានងារជាឧត្តមសេនីយ៍ ហើយល្បីល្បាញឈ្មោះខាងបើករកស៊ីល្បែងឆ្នោតកន្ទុយលេខនោះ តើអាចត្រូវបានសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ នាំខ្លួនមកផ្តន្ទាទោសឬទេ?។

មហាជន ឬប្រជាពលរដ្ឋជាពិសេសកូនកញ្ច្រែង ឬអ្នកកត់ឆ្នោតកន្ទុយលេខ បានស្គាល់គ្រប់ៗគ្នាថា ឈ្មោះ កែវ ចំរើន ហៅ “ព្រីង” ដែលមានងាជាឧត្តមសេនីយ៍ផងនោះ គឺមានឈ្មោះល្បីខាងបើក ល្បែងឆ្នោតកន្ទុយលេខផង និងកាងល្បែងកន្ទុយលេខវៀតណាមផង។

ក្រៅពីនេះទៀត លោក កែវ ចំរើន ហៅ “ព្រីង”នេះ ក៏ថែមទាំងបង្កើតឲ្យមានទីតាំងល្បែងហ្គេមបាញ់ត្រីជាច្រើនទីតាំងផងដែរ ពិសេសនៅរាជធានីភ្នំពេញ បានបើកយ៉ាងច្រើនកក្រើករាជធានីភ្នំពេញ ហើយបើសួរអ្នកភ្នំពេញ ឬអ្នកអង្គុយកត់កន្ទុយលេខ (កូនកញ្ច្រែង) អ្នកណាៗក៏ស្គាល់ លោក កែវ ចំរើន ហៅ ព្រីង មេល្បែងឆ្នោតវៀតណាមនេះដែរ។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋ និងមហាជនមានចម្ងល់ថា ហេតុអ្វី បានជាសមត្ថកិច្ចពាក់ព័ន្ធមនបង្ក្រាបទៅវិញ..?។

យ៉ាងនេះក្តី មិនទាន់មានប្រភពអាចទាក់ទង លោក កែវ ចំរើន ហៅ “ព្រីង” ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ខាងលើបានទេ នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០នេះ៕

អត្ថបទដែលជាប់ទាក់ទង