សត្វក្រៀលជាសត្វដ៏កម្រនៅលើពិភពលោក ចំណែកនៅកម្ពុជា សត្វក្រៀលត្រូវបានការពារអភិរក្សយ៉ាងយកចិត្តទុកដាក់

រាជធានីភ្នំពេញ៖ សត្វក្រៀលឬហៅថាកុកទេព ជាសត្វស្លាបមួយប្រភេទ សម្បុរប្រផេះចំពុះវែង, កវែង, ក្បាលត្រងោលជើងវែង, ខ្ពស់ជង្រ្គោងៗ និងមានសម្រែកឮខ្លាំង។ សត្វក្រៀលគឺសត្វដ៏កម្រមួយនៅលើពិភពលោក។

នៅប្រទេសកម្ពុជា សត្វក្រៀលត្រូវបានការពារអភិរក្សយ៉ាងយកចិត្តទុកដាក់ ដើម្បីកុំឲ្យផុតពូជ។

សត្វក្រៀលឬកុកទេព ចូលចិត្តរស់នៅ និងធ្វើសំបុកពងកូននៅលើវាលស្មៅ ដែលជាតំបន់ដីសើម និងចូលចិត្តចឹកស៊ីមើមរុក្ខជាតិ និងស្លឹករុក្ខជាតិខ្ចីៗដែលដុះនៅតាមវាលស្មៅក្នុងតំបន់ដីសើម។

នៅរដូវប្រាំងវារកស៊ីជាហ្វូង ឯរដូវវស្សាវាបន្តពូជតែឯកឯង។ សត្វក្រៀលមានការហោះហើរខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក។

សត្វក្រៀលពេញវ័យមានកម្ពស់ ១៧៦ សង់ទីម៉ែត្រ និងមានទម្ងន់រហូតដល់ជាង ៦ គីឡូក្រាម៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទដែលជាប់ទាក់ទង