បញ្ជូនចាងហ្វាងកាសែតជាតិខ្មែរមកសាកសួរ នៅតុលាការលើករណីបទចោទ ញុះញង់តាមបណ្តាញសង្គម

រាជធានីភ្នំពេញ៖ ចាងហ្វាងកាសែតជាតិខ្មែរ គឺលោក រស់ សុឃិត ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ដើម្បីសាកសួរករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គមតាមបណ្តាញសង្គមហ្វេសប៊ុក។

សំណុំរឿងនេះ ត្រូវបាន លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញជាអ្នកទទួលបន្ទុកចាត់ការតាមនីតិវិធី។

លោក រស់ សុឃិត ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តកំពង់ឆ្នាំង តាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក សៀង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ដីកាបញ្ជាឲ្យចូលខ្លួនចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានបង្គាប់ឱ្យ លោក រស់ សុឃិត បង្ហាញខ្លួននៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដើម្បីសាកសួរពីដំណើររឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕

អត្ថបទដែលជាប់ទាក់ទង