ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន៩នាក់ទៀត មកពីឥណ្ឌូនេស៊ី

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃេីញករណីអ្នកជំងឺកូវីដ-១៩​ថ្មី​ ចំនួន៩នាក់បន្ថែមទៀត គឺខ្មែរ​ ៨នាក់​ និងឥណ្ឌូនេស៊ី​ ១នាក់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី​។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បង្ហាញថា គិតមកត្រឹមម៉ោង​ ០៧ និង៣០​ព្រឹក ថ្ងៃទី​២៧ ខែមិថុនា​ ឆ្នាំ២០២០​ បានរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ចំនួន៩នាក់​ (ករណីនាំចូលទាំងអស់)។ ដូច្នេះចំនួនសរុបអ្នកជំងឺកូវីដ-១៩​ មានចំនួន ១៣៩នាក់​​។ ចំនួនសំរាកនៅមន្ទីរពេទ្យបានកើនឡេីងដល់១០នាក់​ និង ចំនួនជាសះស្បេីយថ្មីម្នាក់ សរុប​មានចំនួន១២៩នាក់​ និងស្លាប់គ្មាន​។

ក្រសួងសុខាភិបាល បញ្ជាក់ថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងជាប់ជានិច្ច​។ ដូច្នេះ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងកម្ពុជា និងពិភពលោក កំពុងតែបន្តរាតត្បាតជំងឺកូវីដ-១៩​ ធ្ងន់ធ្ងរនៅឡេីយ​។

ផ្តើមពីបញ្ហានេះ ក្រសួងសុខាភុបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ..។ ល។ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ ល។

បម្ថែមលើនេះ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​..។

ប្រទេសកម្ពុជា បានរកឃេីញករណីជំងឺកូវីដ-១៩ ដំបូងបំផុតនៅថ្ងៃទី​ ២៧​ ខែមករា​ ឆ្នាំ២០២០​។

ក្នុងនោះដែរ ក្រសួងសុខាភិបាល បានធ្វេីតេស្តមនុស្សចំនួន​ ៣៤៣១៦ ឬស្មេីនឹង​ ២០៦៧ ក្នុង១លាននាក់។

ពត៌មានបន្ថែម សូមទាក់ទងលេខ​ ១១៥៕

អត្ថបទដែលជាប់ទាក់ទង