សមត្ថកិច្ចបានបញ្ជូនខ្លួន លោក រ៉ុង ឈុន មកដល់សាលាដំបូងរាជធានីភ្នំពេញហើយ..

រាជធានីភ្នំពេញ៖ សមត្ថកិច្ចបានបញ្ជូនខ្លួន លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវីធី បន្ទាប់ពីបានឃាត់ខ្លួន នៅម៉ោងជាង ៩យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

ពេលនេះ តុលាការក្រុង​ភ្នំពេញ កំពុង​សាកសួរ លោក រ៉ុង ឈុន ក្រិមបទចោទ បទល្មើស​ជាក់ស្តែង​ញុះញង់ បង្ក​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម ទាក់ទិន​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម។

ក្រោយបញ្ចូនខ្លួនមកតុលាការ សមត្ថកិច្ច បានសាកសួរ លោក រ៉ុង ឈុន អស់ជាច្រើនម៉ោង នៅស្នងការដ្ឋានគរបាលរាជធាភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង