ខ្យល់កន្ត្រាក់បានវាយប្រហារចំឆ្នេរអូរឈើទាល បណ្តាលឲ្យបាក់រលំដើមឈើ និងផ្ទះពលរដ្ឋមួយចំនួនដួលរលំ នៅថ្ងៃទី២ ខែសីហា

ខេត្តព្រះសីហនុ៖ ខ្យល់កន្ត្រាក់បានវាយប្រហារចំឆ្នេរអូរឈើទាល បណ្តាលឲ្យបាក់រលំដើមឈើ និងផ្ទះមួយចំនួនដួលរលំ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០នេះ។

លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ស្ថានភាពឥទ្ធិពលព្យុះទី៣ សុីនឡាគូ បានឈានដល់អាជ្ញាធរខេត្ត សម្រេចបិទផ្អាកទាំងស្រុង ចំពោះការធ្វើចរាចរណ៍ទូកតាមសមុទ្រ នៅថ្ងៃទី២ ខែសីហា។

លោក ណុប បញ្ញា បន្តថា នៅថ្ងៃនេះដែរ មានទូកមួយចំនួនបានលិច ក្នុងលម្ហសមុទ្រ ហើយក្នុងនោះមានមនុស្ស១៦នាក់ ត្រូវបានជួយសង្គ្រោះ ពីហេតុការណ៍លិចទូកជិតកោះរ៉ុង។

លោក ណុប បញ្ញា បន្តថា បទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក្នុងនោះតាមបញ្ជាពី លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត នគរបាលជំនាញក៏បានចុះតាមឆ្នេរ ដើម្បីហាមឃាត់មិនអោយមានអ្នកចុះលេងទឹកសមុទ្រផងដែរ ..៕

អត្ថបទដែលជាប់ទាក់ទង