ទូកដឹកភ្ញៀវទេសចរ៣គ្រឿង ត្រូវព្យុះរលកសមុទ្របោកពន្លិច នៅសង្កាត់កោះរ៉ុង

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ មានទូកចំនួន៣គ្រឿងទៀត ជាប្រភេទទូកដឹកភ្ញៀវទេសចរណ៍ និងទូកនេសាទ ដែលឈប់ចតបោះយុថ្កា​ទុកពុំមានមនុស្ស នៅលើទូកបានលិច​ នៅភូមិកោះតូច​ សង្កាត់កោះរ៉ុងសន្លឹម​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ​ បណ្តាលមកពីខ្យល់កន្ត្រាក់ និងរលកបោកពន្លិច ប៉ុន្តែពុំមានមនុស្សរងគ្រោះឡេីយ។

– ទូកទី១​- មានម្ចាស់ឈ្មោះ​ យ៉ង់​ ចាន់ធី​ ភេទ​ ប្រុស​ អាយុ​៣២​ឆ្នាំ​ ប្រភេទ​ទូកកន្ទុយវែង​ដឹកភ្ញៀវទេសចរណ៍

– ទូកទី​២-​ មានម្ចាស់ឈ្មោះ​ ប្រាជ​ ផាត​ ភេទ​ ប្រុស​ អាយុ​៥២​ឆ្នាំ​ មានមុខរបរ​ ដឹកភ្ញៀវកម្សាន្តតាមកោះ​ ប្រភេទទូកកន្ទុយវែង​

ទូកទី​៣​- ម្ចាស់ទូកឈ្មោះ​ ជិម​ វុត្ថា​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ មានមុខរបរ​នេសាទ​ ប្រភេទទូកនេសាទ​

បច្ចុប្បន្នទូកទាំងអស់ត្រូវបាន​ បងប្អូនប្រជាពលរដ្ឋ​ សហការជាមួយ​ កម្លាំងនគរបាលប៉ុស្តិ៍នាំគ្នាអូសឡេីងគោក​វិញ ដើម្បីជួសជុល៕

អត្ថបទដែលជាប់ទាក់ទង