កំណាត់ផ្លូវ១៤៦បេ ពីស្រុកស្ទឹងហាវ ឆ្ពោះទៅស្រុកព្រៃនប់ ក្នុងខេត្តព្រះសីហនុ ត្រូវផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារខូចខាតដោយសារការបាក់ដី

 

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០នេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកបើកបរយានយន្តគ្រប់ប្រភេទ ឲ្យបានជ្រាបថា កំណាត់ផ្លូវលេខ១៤៦បេ ចាប់ពីស្រុកស្ទឹងហាវ ឆ្ពោះមកកាន់ស្រុកព្រៃនប់ ត្រូវផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារកំណាត់ផ្លូវនេះ រងការខូចខាត ដោយសារភ្លៀងបាក់ដី ហើយត្រូវការធ្វើការជួសជុលផ្លូវខាងលើនេះ ជាបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង