ក្រសួងយុត្តិធម៌៖ សកម្មភាពទាមទារដោះលែងលោក រ៉ុង ឈុន ជាអំពើខុសច្បាប់ ហើយសមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់..!

រាជធានីភ្នំពេញ៖ ក្រសួងយុត្តិធម៌ តាមរយៈអ្នកនាំពាក្យ របស់ខ្លួន បានហៅការប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថាមិនមែនជាទង្វើត្រឹមត្រូវតាមច្បាប់នោះទេ ប៉ុន្តែផ្ទុយមកវិញ វាជាការដាក់សម្ពាធលើស្ថាប័នតុលាការ «ដែលអាចប្រឈមមុខនឹងការចោទប្រកាន់» ពីបទល្មើសព្រហ្មទណ្ឌ តាមមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហោះសារតាមផេកផ្ទាល់ខ្លួន របស់លោក នៅថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០ថា “សូមបងប្អូនដែលកំពុងធ្វើសកម្មភាពខុសច្បាប់ ទាមទារដោះលែង រ៉ុង ឈុន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ មុននឹងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់!”។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០៖

អត្ថបទដែលជាប់ទាក់ទង