បុរស២នាក់ ដែលវិលមកពីម៉ាឡេស៊ី ហើយរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង បានរកឃើញវិញហើយ

ខេត្តព្រៃវែង៖ សមត្ថកិច្ច បានស្រាវជ្រាវរកឃើញ បុរស២នាក់ ដែលរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង កាលពីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ វិញហើយ នៅយប់ថ្ងៃដដែលនេះ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា “អ្នកធ្វេីចត្តាឡីស័ករត់គេចខ្លួន០២នាក់នៅព្រៃវែងនោះ បានរកឃេីញវិញហេីយៗ ក៏បាននាំមកកន្លែងចត្តាឡីស័កវិញរួចហេីយដែរ”។

បុរសទាំង២នាក់នេះ បានរត់ចេញពីកន្លែងធ្វើចត្ដាឡីស័ក ក្នុងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ស្ថិតក្នុងព្រៃវែង នៅវេលាម៉ោងប្រមាណ៤ល្ងាចថ្ងៃទី០៣ ខែសីហា។

បុរសទាំង២នេះ ជាជនជាតិខ្មែរ ដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង