កំណត់ផ្លូវលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) ចន្លោះពីស្រុកស្ទឹងហាវ ឆ្ពោះទៅស្រុកព្រៃនប់ ជួសជុលរួចហើយ

ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព នៃការជួសជុលកំណត់ផ្លូវលេខ ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) ចន្លោះពីស្រុកស្ទឹងហាវ ឆ្ពោះទៅកាន់ស្រុកព្រៃនប់ មានទីតាំងនៅក្នុងភូមិសាស្ត្រ ឃុំជើងគោ ស្រុកព្រៃនប់។

នាឱកាសនោះ លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានជម្រុញឱ្យក្រុមហ៊ុនពន្លឿនការជួសជុល កំណាត់ផ្លូវនេះឱ្យបានឆាប់។

ទន្ទឹមគ្នានេះ ត្រង់ចំណុចទីតាំងផ្លូវដែលរងការខូចខាតខ្លាំងបណ្តាលមកពីទឹកហូរច្រោះ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ត្រូវបានជួស ជុលបណ្តោះអាសន្ន និងដាក់ឱ្យធ្វើចរាចរណ៍ជាធម្មតាឡើងវិញរួចហើយ៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង