ភ្ញៀវទេសចរជាង៦រយនាក់ ត្រូវរដ្ឋបាលខេត្តព្រះសីហនុ ជួយអន្តរាគមន៍ដឹកចេញពីកោះរ៉ុង ក្រោយជាប់គាំងដោយព្យុះភ្លៀង

ខេត្តព្រះសីហនុ៖ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានរៀបចំទូកទេសចរណ៍ខ្នាតធំល្បឿនលឿនចំនួន ០៣គ្រឿង ឲ្យចេញទៅអន្តរាគមន៍ដឹកជញ្ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាប់គាំងនៅក្រុងកោះរ៉ុង (កោះរ៉ុង និងកោះរ៉ុងសន្លឹម) បានវិលត្រឡប់មកលើដីគោក នៃក្រុងព្រះសីហនុវិញ កាលពីរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ក្រោយធាតុអាកាស ស្ងប់ព្យុះភ្លៀង និងរលកធំៗបានស្ងប់បន្តិច។

សូមបញ្ជាក់ថា ភ្ញៀវទេសចរ ដែលបានដឹកជញ្ជូនចេញពីដីកោះ ក្រុងកោះរ៉ុង ឆ្ពោះមកកាន់ដីគោក នៃក្រុងព្រះសីហនុពេលនេះ មានចំនួនសរុប ៦២១នាក់ (ស្រី២១៥នាក់), ជនបរទេស ៥០នាក់ (ស្រី ២៤នាក់), ក្មេង ៩៦នាក់ និងទារក ៦នាក់។

ភ្ញៀវទេសចរខាងលើនេះ បានចេញទៅកម្សាន្តនៅក្រុងកោះរ៉ុង មុនថ្ងៃ មានភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់ៗ ដោយរងឥទ្ធិពលពីព្យុះទី៣ ឈ្មោះសុីនឡាគូ។

ការដឹកជញ្ជូនភ្ញៀវទេសចរទាំងនេះ បានប្រើប្រាស់ទូកល្បឿនលឿនចំនួន ០៣គ្រឿង និងធ្វើការដឹកជញ្ជូនចំនួន០២ជើង៖

ក្រោយឡើងដល់ដីគោក ភ្ញៀវទេសចរទាំងអស់ ត្រូវបានដឹកជញ្ជូនទៅកាន់គោលដៅរៀងៗខ្លួន ដោយប្រើប្រាស់រថយន្តក្រុងចំនួន០៨គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង