ដំណើរមាតុភូមិនិវត្តន៍ របស់និស្សិតខ្មែរចំនួន៣២នាក់ ក្រោយបញ្ចប់ការសិក្សានៅប្រទេសថៃ

ប្រទេសថៃ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានធ្វើកិច្ចសហការជាមួយអាជ្ញាធរថៃ និងកម្ពុជា ជាពិសេសនៅច្រកទ្វារព្រំដែន​អន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដើម្បីជួយសម្រួលដំណើរមាតុភូមិនិវត្តន៍ របស់និស្សិតខ្មែរចំនួន ៣២នាក់ ដែលបាន​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ពីសកលវិទ្យាល័យចំនួន១៦ នៅប្រទេសថៃ។

កិច្ចអន្តរាគមន៍នេះ ធ្វើឡើងតាមការ​ស្នើសុំ របស់ក្រុមនិស្សិតទាំងអស់នោះ កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ៕

ប្រភព៖ ក្រសួងការបរទេស

អត្ថបទដែលជាប់ទាក់ទង