ល្ងាចថ្ងៃសុក្រនេះ មានករណីរថភ្លើងបុកស្ត្រីម្នាក់ស្លាប់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅម៉ោង​ជិត៤ល្ងាច ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០នេះ មាន​គ្រោះថ្នាក់រថភ្លើងបុកមនុស្សបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច ឲ្យដឹងថា ជរងគ្រោះឈ្មោះ អ៊ុង សុខ ភេទ​ស្រី អាយុជាង៤០ឆ្នាំ ជាមនុស្សមានសតិមិនល្អ ដោយបានអង្គុយលើផ្លូវរថភ្លើង រួចត្រូវរថភ្លើងបុក កិន បណ្ដាលឲ្យដាច់សាកសពជាច្រើនកំណាត់។

បច្ចុប្បន្ននេះ សាកសពស្ត្រីរងគ្រោះ ត្រូវបានសាច់ញាតិនាំយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕

អត្ថបទដែលជាប់ទាក់ទង