សម្តេច ហ៊ុន សែន៖ “​កូវីដ១៩ បានជំរុញឲ្យកូនក្មួយកម្មករ ដាំដុះបន្លែបង្ការបន្ថែម សម្រាប់ផ្គត់ផ្គង់គ្រួសារ និងទីផ្សារ​”

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក របស់សម្តេចថា “កូវីដ-១៩ បានជំរុញឲ្យកូនក្មួយកម្មករដាំដុះបន្លែបង្ការបន្ថែម សម្រាប់ផ្គត់ផ្គង់គ្រួសារ និងទីផ្សារ”។

ទំព័រហ្វេសប៊ុកសម្តេចតេជោ បានបន្តថា ការងារក្នុងវិស័យឧស្សាកម្ម និងកសិកម្ម បានផ្លាស់ប្តូរជីវភាពបងប្អូនប្រជាពលរដ្ឋមួយចំនួនធំនៅខេត្តស្វាយរៀង។

បច្ចុប្បន្ននេះ ថ្វីត្បិតតែការងាររោងចក្រមិនសូវមានភាពល្អប្រសើរដូចកាលពីមុនក៏ពិតមែន ប៉ុន្តែ សកម្មភាព នៃការបម្រើការងារ របស់បងប្អូនកម្មករកម្មការិនី នៅខេត្តស្វាយរៀង ក៏ដូចជាក្រុងបាវិតទាំងមូល គឺនៅដំណើរការជាធម្មតា។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ស្របពេលនឹងការវាយលុកជំងឺកូវីដ-១៩ ក្មួយៗកម្មករកម្មការិនីបានឆ្លៀតឱកាសងាកមកដាំដំណាំបន្លែបង្ការផ្សេងៗជាច្រើន នៅផ្ទះ ដើម្បីទប់ទល់ដោះស្រាយជីវភាពគ្រួសារផង និងដើម្បីចែកចាយលក់នៅលើទីផ្សារផងដែរ ដែលបានធ្វើអោយជីវភាពរស់នៅ របស់កូនក្មួយកាន់តែល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង