ស្លាប់និងរបួស១០នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តមណ្ឌលគិរី..

ខេត្តមណ្ឌលគិរី៖​ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថាមាន បុរសជាកម្មករ ០២នាក់ បានស្លាប់ក្រោមផ្ទាំងស្មៅ និងប្រុសស្រី ០៧នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល​ ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តយីឌុបដឹកស្មៅ នៅចំណុចគីឡូលេខ៧៦ ផ្លូវ ៧៦A ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌគិរី​ កាលពីម៉ោង ០២ និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

សមត្ថកិច្ចនគបាលបន្តថា​ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តបើកឡើងភ្នំមិនរួច ហើយក៏ថយក្រោយក្រឡាប់ដោយខ្លួនឯង។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចគីឡូលេខ៧៦ ផ្លូវ ៧៦A ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌគិរី វេលាម៉ោង ០២និង ៣០នាទី យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ រថយន្តប្រភេទ (ហ៊ីយ៉ានដាយ) ពាក់ស្លាកលេខ ភ្នំពេញ 3A – 1631 ពណ៌ស បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ០២នាក់ និងរងរបួសចំនួន ០៨នាក់ របួសធ្ងន់ចំនួន ០៤នាក់។

១- ឈ្មោះ ឃួន សុផាត ភេទប្រុស អាយុ ៤១ឆ្នាំ (ស្លាប់)

២- ឈ្មោះ ជឿន ហុយ ភេទប្រុស អាយុ ២០ឆ្នាំ(ស្លាប់)

ជនរងគ្រោះទាំង ០២នាក់នេះ រស់នៅភូមិពុកឬស្សីលើ ឃុំពុកឬស្សីលើ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល

៣- ឈ្មោះ កន បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ

៤- ឈ្មោះ គយ ធឺន ភេទស្រី អាយុ ៥៤ ជនជាតិខ្មែរ មុខរបរកសិករ

៥- ឈ្មោះ ធែល គីមលី ភេទស្រី អាយុ៥១ ជនជាតិខ្មែរ មុខរបរកសិករ

៦- ឈ្មោះ បូរ ណារិន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(ធ្ងន់)

៧- ឈ្មោះ បូរ ផាន់ណា ភេទប្រុស អាយុ២៧ជនជាតិខ្មែរមុខរបរកសិករ (ធ្ងន់)

៨- ឈ្មោះ ភូគ ធី អាយុ ៥៨ ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ (ធ្ងន់)

៩- ឈ្មោះ សៀង សុ ភា ភេទប្រុស អាយុ ៣៧ ជនជាតិខ្មែរ មុខរបរកសិករ (ធ្ងន់)

១០- អ្នកបើកបរបានរត់គិចខ្លួនបាត់

សមត្ថកិច្ចនគរបាលបញ្ជាក់ថា ជនរងគ្រោះទាំង ០៧នាក់ ខាងលើរស់នៅ ភូមិអញ្ចែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានរថយន្តមណ្ឌលសុខភាពអូរអាមបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យសុបញ្ញា ស្ថិតនៅភូមិអូរអាម ឃុំស្រៃខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕

អត្ថបទដែលជាប់ទាក់ទង