ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី២នាក់ទៀត សរុប២៦៨នាក់..
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះថា កម្ពុជា មានករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន០២នាក់ទៀត សរុបមានអ្នកជំងឺចំនួន ២៦៨នាក់។
សរុបគិតមកដល់ព្រឹកថ្ងៃទី១២ ខែសីហា ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៦៨នាក់។ ក្នុងនោះ ជាសះស្បើយ ២២០នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៤៨នាក់ ប៉ុន្តែប្រទេសកម្ពុជា មិនមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩នៅឡើយទេ គិតត្រឹមព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០នេះ៕

