គ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សទៀតហើយ នៅខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើង នៅជិតសាលាដុនបូស្កូ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើង រវាងរថយន្តដឹកដី បុកជាមួយម៉ូតូ នៅម៉ោងជាង ០៦ ព្រលប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បណ្តាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូស្លាប់ និងអ្នកបើកបររថយន្តរងរបួសធ្ងន់។

សមត្ថកិច្ចបន្តថា ម៉ូតូ របស់ជនរងគ្រោះពាក់ស្លាកលេខ កំពង់ចាម 1U-6915, រីឯរថយន្តពាក់ស្លាកលេខ កំពង់ចាម 3A-593។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា បន្ទាប់ពីរថយន្តបង្កហេតុ បានបុកម៉ូតូរួច រថយន្តនេះ ក៏បានជ្រុលទៅបុកបង្គោលភ្លើងនៅក្បែរផ្លូវ បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ ហើយគៀបជាប់អ្នកបើកបរ ក្នុងរថយន្ត រងរបួសធ្ងន់៕

អត្ថបទដែលជាប់ទាក់ទង