ឧកញ៉ា ទៀ វិចិត្រ បបួលអ្នកមានចំណូលចិត្តជិះកង់ ឱ្យចូលរួមកម្មវិធីជិះកង់សប្បុរសធម៌ ដើម្បីកាកបាទក្រហមកម្ពុជា ឱ្យបានច្រើនកុះករនៅខេត្តសៀមរាប..

ខេត្តសៀមរាប៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមមនុស្សធម៌អូរបី (O3) ឬប្រធានក្រុមមនុស្សធម៌ ទៀ វិចិត្រ បានផ្ញើសារតាមផេក ឬបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ ដោយបានបបួបបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលមានចំណង់ចំណូលចិត្តជិះកង់ ឱ្យមកចូលរួមក្នុងកម្មវិធីជិះកង់សប្បុរសធម៌ ដើម្បីកាកបាទក្រហមកម្ពុជា ជាមួយលោកឧកញ៉ា ក៏ដូចជាសមាជិកក្នុងក្រុម របស់លោក ឱ្យបានច្រើនកុះករ ដែលត្រៀមរៀបចំឡើងនៅខេត្តសៀមរាប នាឱកាសថ្ងៃឈប់សម្រាក សងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នឹងចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា កម្មវិធីជិះកង់សប្បុរសធម៌ ដើម្បីកាកបាទក្រហមកម្ពុជា ខាងលើនេះ នឹងធ្វើការជួបជុំគ្នា នៅខេត្តសៀមរាប ហើយប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៨-២១ ខែសីហា ឆ្នាំ២០២០ 🚴‍♂️🚴🚴‍♀️…៕

អត្ថបទដែលជាប់ទាក់ទង