ព្រឹកនេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី៤នាក់បន្ថែមទៀត សរុបមាន២៧២នាក់ និងជាសះស្បើយ២២៣នាក់..

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ០៤នាក់ បន្ថែមទៀត គិតត្រឹមម៉ិង ០៧ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ។ សរុបមក កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ២៧២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយមានចំនួន ២២៣នាក់ និងកំពុងព្យាបាលមានចំនួន ៤៩នាក់។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅព្រឹកថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០២០នេះ បង្ហាញថា បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ថ្មី ចំនួន ០៤នាក់ទៀត គឺជាបុរសជនជាតិខ្មែរ ដែលធ្វើដំណើរមកពីប្រទេសរុស្ស៉ី និងឥណ្ឌូនេស៊ី កាលពីខែកក្កដា កន្លងទៅ។

ព្រមជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានឲ្យដឹងថា មានអ្នកជំងឺកូវីដ-១៩ ចំនួន ០៣នាក់ ត្រូវបានព្យាបាលជាសះស្បើយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង