អាវុធហត្ថ​រាជធានីភ្នំពេញ បញ្ជូនជនសង្ស័យជនជាតិចិន២៩នាក់ ទៅកាន់​តុលាការពាក់ព័ន្ធ​បទល្មើស ចាប់​បង្ខាំងជនជាតិចិន៣នាក់ ​ដើម្បីជំរិតទារប្រាក់..

រាជធានី​ភ្នំពេញ​៖ នៅរសៀល​ថ្ងៃសុក្រ ទី​១៤ ខែសីហា ឆ្នាំ​២០២០នេះ កម្លាំងកងអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ជន​ជាតិចិន​ចំនួន​ ២៩​នាក់ ទៅ​កាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ​បទល្មើសចាប់​ជន​ជាតិចិន​ដូចគ្នា ជំរិតទារប្រាក់។

ជនជាតិចិនទាំង ២៩នាក់ ត្រូវបាន​កម្លាំងកងរាជអាវុធហត្ថក្រុងភ្នំពេញ បង្ក្រាបបាន​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច សណ្ឋាគារ​មួយ​កន្លែងយីហោ ” កណ្តាល​សួនច្បារ” ស្ថិតក្នុង​សង្កាត់​ចតុមុខ។

​សូមបញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា ប្រតិបត្តិការចាប់ជនជាតិចិន​ចំនួន​២៩​នាក់ខាងលើនេះ មានស្រី​ចំនួន ០៣​នាក់​ និង​រំដោះ​ជនរងគ្រោះ​បាន​ចំនួន ០៣​នាក់។

លោកបន្តថា ប្រតិបត្តិការ​នេះ ធ្វើឡើងបន្ទាប់ពី​កម្លាំងសមត្ថកិច្ច​ បានទ​ទួលព័ត៌មានមក ថា​មានក្រុម​ជនសង្ស័យ​ជបជាតិចិនមួយកហរុម បានធ្វើសកម្មភាពចាប់​បង្ខាំងមនុស្ស ជំរិត​ទារប្រាក់​លើ​ជន​ជាតិចិន​ដូចគ្នា នៅចំណុច សណ្ឋាគារ​មួយ​កន្លែងមានយីហោ ” កណ្តាល​សួនច្បារ” ស្ថិតក្នុង​សង្កាត់​ចតុមុខ៕

អត្ថបទដែលជាប់ទាក់ទង