លោកឧកញ៉ា ទៀ វិចិត្រ បន្តដឹកនាំសប្បុរសជននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ផ្តល់ជូនកុមារកំព្រារស់នៅខេត្តសៀមរាប..

ខេត្តសៀមរាប៖ លោកឧកញ៉ា ទៀ វិចិត្រ បានបន្តដឹកនាំសមាជិកសមាជិកា នៃក្រុមការងារសប្បុរសជនស្ម័គ្រចិត្ត នាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន យកទៅផ្តល់ជូនកុមាកំព្រា កំពុងស្ថិតក្រោមការចិញ្ចឹមបីបាច់ របស់អង្គការសប្បុបុរសធម៌កម្ពុជកុលបុត្រ មានទីតាំងនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

ពិធីផ្តល់ជូននេះ រៀបចំឡើងក្នុងបរិវេណ របស់អង្គការសប្បុបុរសធម៌កម្ពុជកុលបុត្រ កាលពីព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ ដោយមានវត្តមាន លោកឧកញ៉ា ទៀ វិចិត្រ និងសមាជិកសមាជិកាសប្បុរសជនជាច្រើននាក់ចូលរួម។

នាឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ចំពោះការដឹកនាំសមាជិកសមាជិកា នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មកផ្តល់ជូនកុមាកំព្រាពេលនេះ គឺជាការចួលរួមចំណែកមួយផ្នែក ដើម្បីជួយសម្រាលដល់ការចំណាយប្រចាំថ្ងៃ របស់អង្គការសប្បុបុរសធម៌កម្ពុជកុលបុត្រ ដែលបានជួយចិញ្ចឹមបីបាច់កុមារកំព្រាទាំងអស់ ឲ្យទទួលបានការស្នាក់នៅ, អាហារហូបចុក, ការអប់រំ, ការស្លៀកពាក់ និងការចំណាយផ្សេងៗជាដើម..។

ជាការឆ្លើយតប ប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ ក៏បានថ្លែងអំណរគុណដល់ លោកឧកញ៉ា ទៀ វិចិត្រ និងសប្បុរសជនទាំងអស់ ដែលបានចូលរួមជួយជាថវិកា និងសម្ភារៈមួយចំនួនទៀត ជូនដល់កុមារកំព្រា ដែលកំពុងស្ថិតក្រោមការមើលថែ របស់អង្គការនេះទាំងពេលបច្ចុប្បន្ន នឹងតទៅថ្ងៃអនាគត..។

ចំពោះសប្បុរសជន ដែលបានជួយឧបត្ថម្ភថវិកាជូនដល់កុមាកំព្រា រស់នៅក្នុងអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ រស់នៅខេត្តសៀមរាបពេលនេះ រួមមាន៖

១- លោកឧកញ៉ា ទៀ វិចិត្រ និងគ្រួសារ ២០ លានរៀល

២- លោក ហេង គឹមស័រ ១០០០ ដុល្លារសហរដ្ឋអាមេរិក

៣- លោកឧកញ៉ា សុន រី ៥០០ ដុល្លារ

៤- លោក ឡាវ សុភ័ក្ភ្រ ២៥០ ដុល្លារ

៥- លោក កាន់ សម្បតិ ២០០ ដុល្លារ

៦- លោក តេង ភីស៊ាង ១០០ ដុល្លារ

៧- លោក ហេង សោភ័ណ្ឌរិទ្ធ ១០០ ដុល្លារ

៨- លោក ទៀ តារ៉ា ១០០ ដុល្លារ

៩- លោក យុត អេងបញ្ញា ១០០ ដុល្លារ

១០- លោក សារិន វិបុល ១០០ ដុល្លារ

១១- លោក សៅ សប្តាហ៍ ១០០ ដុល្លារ

១២- លោក សូ ម៉ារ៉ា ៥០ ដុល្លារ

១៣- លោក ឆាំង ហ្វង ២០០ ដុល្លារ

១៤- លោកស្រី មាស សុខសោភា ១០០ ដុល្លារ

១៥- លោក មាន រិទ្ធ ៥០ ដុល្លារ

១៦- លោក ឡេង សាវុន ៤០០.០០០រៀល

១៧- លោក ជា វាសនា ៤០០.០០រៀល

១៨- លោក ចេង អាន ២០០. ០០០រៀល

១៩- លោក ឡុង សុភា ២០០.០០០រៀល

២០- លោក ម៉ាក់ សារី ២០០.០០០រៀល

២១- លោក គី ណា ១០០.០០០រៀល

២២- ជាង ទី ១០០.០០០រៀល

២៣- លោក PoLo ១០០.០០០រៀល

២៤- ពេទ្យ ផល ៨០.០០០រៀល

២៥- ចែ ម៉ាច ៥០.០០០រៀល

២៦- លោកស្រី ទៀ លក្ខណា ១០០ ដុល្លារ, អង្ក ៤០បាវ, មី ២០កេះតូច និងគ្រឿងទេសមួយចំនួនទៀត៕

 

អត្ថបទដែលជាប់ទាក់ទង