លោឧកញ៉ា ទៀ ចិត្រ បន្តធ្វើសកម្មភាពមនុស្សធម៌ ជូនដល់ពលរដ្ឋក្រីក្រមានវ័យចាស់ជរាមួយគ្រួសារទៀត រស់នៅខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.សុី ស្ពីដប៊ូត ខេមបូឌា (G.T.V.C Speed Boat Cambodia) និងជាប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ បានចាត់តំណាងនាំយកជំនួយឧបត្ថម្ភទៅផ្តល់ជូនដល់គ្រួសារ លោក នង វែង និងភរិយាឈ្មោះ ហ៊ន សាមឿន ដែលជាគ្រួសារមួយក្រីក្រនៅរំដួលជើងភ្នំ (ទំនប់រលក) មានការខ្វះខាត និងបានបាត់បង់កូនប្រុសជាទីស្រឡាញ់ម្នាក់ឈ្មោះ នង សុភក្រ័ អាយុ ៣៨ឆ្នាំ ដែលទទួលមរណៈភាពកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១២ និង១៥នាទី រំលងអាធ្រាត ដោយជំងឺតេតាណូស។

អំណោយឧបត្ថម្ភ ដែលជាគ្រឿងឧបភោគ និងបរិភោគរួមមាន៖ – អង្ករ ចំនួន ៥០គីឡូក្រាម – មី ចំនួន ០២កេស – ត្រីខកំប៉ុង ចំនួន ២០កំប៉ុង – ប្រេងឆា ចំនួន ០៥លីត្រ – ទឹកត្រី ចំនួន ០៤ដប – ទឹកសុីអុីវ ចំនួន ១២ដប – ស្ក ស ចំនួន ០៥គីឡូក្រាម – ប៊ីចេង ចំនួន ០៣គីឡូក្រាម – ភេសជ្ជៈ ចំនួន ០២កេស ទឹកបរិសុទ្ធ ចំនួន ០២កេស។ ក្រៅពីនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចូលជាបច្ច័យនូវថវិកាចំនួន ១,០០០,០០០រៀល (មួយលានរៀល) បន្ថែមទៀត ដេីម្បីចូលរួមចំណែកចាត់ចែងក្នុងពិធីបុណ្យសព និងសំរាប់ជួសជុលផ្ទះស្នាក់នៅបន្តទៀត ព្តោះដោយសារស្ថានភាពផ្ទះ របស់គាត់បច្ចុប្បន្ននេះ មានការទ្រុឌទ្រោមខ្លាំង និងធ្លុះធ្លាយដំបូលផងដែរ។ បន្ទាប់ពីទទួលបាននូវសម្ភារៈ និងថវិការំលែកទុក្ខលំបាកនេះ គ្រួសារសព បានថ្លែងអំណរគុណ និងជូនពរដល់លោកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងក្រុមគ្រួសារទ សូមមានសេចក្តីសុខចំរេីន និងមានសុខភាពល្អ៕

អត្ថបទដែលជាប់ទាក់ទង