កូនតិរច្ឆានម្នាក់ យកភ្លើងដុតផ្ទះ របស់ឪពុកម្តាយ ឆេះអស់គ្មានសល់អ្វី..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកស្ទឹងហាវ បានឲ្យដឹងថា មានករណីអគ្គិភ័យ បានឆេះផ្ទះ របស់ប្រជាពលរដ្ឋមួយខ្នងនៅភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ នៅមុនថ្ងៃត្រង់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បណ្តាលឲ្យភ្លើងឆេះផ្ទះ ខូចខាតទាំងស្រុង។

សមត្ថកិច្ចបន្តថា អគ្គិភ័យនេះ កើតឡើងដោយសារតែកូនបង្កើត របស់ម្ចាស់ផ្ទះជាអ្នកដុត។

សមត្ថកិច្ចបន្តថា កូនម្ចាស់ផ្ទះ ដែលបង្កហេតុឈ្មោះ អ៉ិន រ័ត្នធា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមនុស្សមានសតិមិនល្អ ឬដូចមនុស្សញៀនថ្នាំញៀន ដោយបានយកភ្លើងដុតផ្ទះម្តាយខ្លួនឯងមានទំហំ ទទឹងប្រវែង ៦ម៉ែត្រ និងបណ្តោយប្រវែង ៩ម៉ែត្រ, ប្រក់ស័ង្កសី និង ជញ្ជាំងក្តារ ជាកម្មសិទ្ធិ របស់ឈ្មោះ ងូវ មុំ ភេទស្រី អាយុ ៦៨ឆ្នាំ។

សាក្សីបន្តថាឈ្មោះ ជនល្មើស ឈ្មោះ អ៉ិន រត័្នធា ជាកូនម្ចាស់ផ្ទះរូបនេះ តែងតែព្យាយាមចង់ដុតផ្ទះខ្លួនឯងជាច្រើនលើករួចមកហើយ ដោយសារតែសតិមិនល្អ ឬដូចមនុស្សថ្នាំញៀន។

បច្ចុប្បន្ននេះ ឈ្មោះ អ៉ិន រ័ត្នធា ដែលជាជនជនដៃដល់រូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ដើម្បីដោះស្រាយបន្តតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង