លោកឧកញ៉ា ទៀ វិចិត្រ និងកញ្ញា មាស សុខសោភា នាំយកសត្វអកពស់ព្រៃ ដែលព្រះចៅអធិការវត្តកោះកែវពិជ័យប្រគល់ជូន យកទៅលែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ

ខេត្តព្រះសីហនុ៖ អ្នកអភិរក្សសត្វកម្រ ឬអ្នកស្រលាញ់ចូលចិត្តចិញ្ចឹមសត្វព្រៃ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) រួមជាមួយសិល្បៈការិនីចម្រៀងដ៏ល្បីនៅកម្ពុជា គឺ កញ្ញា មាស សុខសោភា បាននាំយកសត្វអកពស់ព្រៃមួយក្បាល យកទៅលែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ ក្រោយទទួលពីបានពី ព្រះចៅអធិការវត្តមួយ នៅខេត្តសៀមរាប។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វអកពស់ព្រៃមួយក្បាលនេះ ត្រូវបានព្រះចៅអធិការវត្តកោះកែវពិជ័យ ហៅវត្តព្រៃដង្ហើម មានទីតាំងនៅខេត្តសៀមរាប បានប្រគល់ជូនលោកឧកញ៉ា ដើម្បីយកទៅលែងឲ្យរស់នៅក្នុងព្រៃ តាមបែបធម្មជាតិរបស់សត្វវិញ។

លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា “ដរាបណា​ខ្ញុំ​នៅ​មាន​ជីវិត នឹង​នៅតែ​ធ្វើ​ទាន​សប្បុរស ​ជូន​ចាស់ជរា, ជន​រង​គ្រោះ​ធម្មជាតិ និង​អភិរក្ស​សត្វ​កម្រ​..៕

អត្ថបទដែលជាប់ទាក់ទង