លោក ជួន ណារិន្ទ ដាក់ផែនការឲ្យមន្ត្រីនគរបាលសុខាភិបាល ត្រូវបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងធ្វើការ និងត្រួតពិនិត្យសុខភាពកងកម្លាំងនគរបាលជាប្រចាំថ្ងៃ ប្រយោជន៍ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗ..

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ ក្រុមការងារមន្ត្រីនគរបាលសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុក្រោមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តចុះធ្វើអនាម័យ ដោយបាញ់ថ្នាំសម្លាប់មេរោគផ្សេងៗ នៅក្នុងបរិវេណស្នងការនគរបាលខេត្តព្រះសីហនុ, ទីកន្លែងកងអន្តរាគមន៍ពិសេស, កន្លែងសម្រាក, រោងបាយ និងបរិវេណជាច្រើនទៀត ជាពិសេស គឺពិនិត្យទៅលើសុខភាព របស់កងកម្លាំងជាប្រចាំថ្ងៃ..។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាក់ថា សកម្មភាពខាងលើនេះ ប្រយោជន៍ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ផង និងទប់ស្កាត់ជំងឺផ្សេងៗ ដើម្បីចូលរួមថែរក្សាសុខភាព របស់កងកម្លាំងនគរបាលខេត្តព្រះសីហនុ ឲ្យមានសុខភាពល្អ៕

អត្ថបទដែលជាប់ទាក់ទង