បញ្ជូន​នគរបាល​ទំនេីង​ស្រុក​សំរោង​ទង​ បាញ់បោះសេរី៧​នាក់​ និងកាំភ្លើង​ខ្លី​២​ដេីម​ ទៅ​តុលាការ​ផ្តន្ទាទោស

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែសីហា បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ មានតួនាទីជាមន្ត្រីនគរបាលចំនួន០៧នាក់ ជាប់ពាក់ព័ន្ធករណីបាញ់បោះសេរី ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

ជនសង្ស័យ ឬមន្ត្រីនគរបាលទំនើងទាំង០៧នាក់ មានឈ្មោះ៖​

១-​ ឈ្មោះ​ កង​ ភារី​ ម្ចាស់​កាំភ្លើង​ ឡុក​ បាញ់ ០៣គ្រាប់
២- ឈ្មោះ​ កាន់​ សៅលី​ ម្ចាស់​កាំភ្លើង​ ឡុក​ បាញ់ ០២គ្រាប់
៣- ឈ្មោះ​ ដន​ សុខុម​ អ្នកបាញ់​ ០២គ្រាប់
៤- ឈ្មោះ​ ម៉ាន់​ ប៉ុណ្ណារ៉ា​ អ្នកបាញ់​ ០២គ្រាប់
៥- ឈ្មោះ​ ម៉ាន់​ ប៊ុនណ្ណារែក​ អ្នកបាញ់​
៦-​ ឈ្មោះ​ នី​ សុភាក់​ អ្នកបាញ់​ ០២គ្រាប់
៧-​ ឈ្មោះ​ ព្រីង​ ឡង់ឌី​ អ្នកបាញ់​ ០២គ្រាប់​ ។

ប្រភពពីមន្ត្រីនគរបាលបញ្ជាក់ថា សំណុំរឿងនេះ ប្រសិនបើតុលាការ​រកឃើញ​បទល្មេីស​ដូច​ក្នុងសំណុំនគរបាលចោទប្រកាន់មែននោះ មន្ត្រី​នគរបាល​ទាំង​]៧​នាក់​នេះ​ អាចត្រូវ​បាត់បង់ក្របខណ្ឌ​ការងារ ដោយស្វាយប្រវត្តិ​ពីមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង