សមត្ថកិច្ច និងបុគ្គលិកក្រុមហ៊ុន G.T.V.C រកឃើញសពបុរសអ្នកនេសាទម្នាក់ បាត់ខ្លួនក្នុងលម្ហសមុទ្រខេត្តព្រះសីហនុឃើញហើយ..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ សមត្ថកិច្ច នៃស្នងការនគរបាលខេត្តព្រះសីហនុ និង ក្រុមអូប័រល្បឿនលឿន ក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, Speed Boat Cambodia) របស់លោកឧកញ៉ា ទៀ វិចិត្រ បានរកឃើញសពបុរសអ្នកនេសាទម្នាក់ ដែលបានបាត់ខ្លួនក្នុងសមុទ្រទឹកជ្រៅ នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២០ ខែសីហានោះហើយ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក បានសហការណ៍ជាមួយក្រុមហ៊ុន G.T.V.C ដោយប្រើប្រាស់មធ្យោបាយអូរប័រ របស់ក្រុមហ៊ុន G.T.V.C ចំនួន០២គ្រឿង បានស្វែងរកសាកសពជនរងគ្រោះឈ្មោះ ឈឹម ឆេង ភេទប្រុស អាយុ៣១ឆ្នាំ ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នោះឃើញហើយ។

លោកបន្តថា ក្រុមល្បាតលើលម្ហសមុទ្រ បានរកឃើញសាកសពបុរសរងគ្រោះ នៅម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ដោយក្រុមការងារបានប្រទះឃើញសាកសពអណ្តែតទឹកមួយនៅចំណុចដាវលេខ ១០៣.៣៧.៦៦៧,E (ចម្ងាយប្រហែល ០៣ម៉ាយ ពីកោះត្រល់ និង ចម្ងាយប្រហែល ៣០ គីឡូម៉ែត្ រពីកន្លែងបាត់ខ្លួន) ក្នុងខេត្តព្រះសីហនុ។ ហើយថា សាកសព មានសភាពហើមរលួយ។

សមត្ថកិច្ចបន្តថា ក្រោយរកឃើញសាកសព ក្រុមការងារ ក៏បានផ្តល់ដំណឹងដល់ឲ្យសាច់ញាតិ នៃសព មកពិនិត្យ ហើយទទួលស្គាល់ថា ពិតជាសពបងប្រុស របស់ខ្លួនពិតប្រាកដមែន។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច និងបុគ្គលិកក្រុមហ៊ុន G.T.V.C បានរៀបចំនាំយកសាកសព ដឹកមកលើគោកវិញ ដើម្បីពិនិត្យតាមបច្ចេកទេស និងប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង