ចិនបើកឡានបុកចិនដូចគ្នាស្លាប់ម្នាក់ រួចបង្ហួសទៅបុករង្វង់មូលតោពីរ បាក់បង្គោលភ្លើងមួយដើម

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅម៉ោង ១២ និង៣០នាទី ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បង្កដោយរថយន្តមួយគ្រឿងម៉ាក ធុនដ្រា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 2A-6220 បើកបរដោយជនជាតិចិន បានបើកបុកបុរសជនជាតិចិនដូចគ្នាម្នាក់ស្លាប់ នៅមុខសណ្ឋាគារ និងកាស៊ីណូ ជីនបុី២ ស្ថិតក្នុងក្រុងព្រះសីហនុ។

បន្ទាប់មករថយន្តបង្ក ក៏បានបើកយ៉ាងលឿនទៅមុខទៀត រួចក៏បុករង្វង់មូលតោពីរយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់បង្គោលភ្លើងមួយដើមថែមទៀត។

ក្រោយកើតហេតុ អ្នកបើកបររថយន្តជនជាតិចិន និងរថយន្តបង្ក ត្រូវបានសម្ថកិច្ចចរាចរណ៍ បាននាំយកទៅកាន់ការិយាល័យចរាចរផ្លូវគោកខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង