យប់មិញនេះ មានមនុស្សមួយគ្រួសារមានសមាជិក៤នាក់ បាន​ស្លាប់យ៉ាងអាថ៌កំបាំងនៅក្នុងផ្ទះ..

រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មន្ត្រីជំនាញកំពុងបើកការស៊ើបអង្កេត ដោយយកចិត្តទុកដាក់ទៅលើករណី មានមនុស្សមួយគ្រួសារមានសមាជិកចំនួន ០​៤នាក់ បាន​ស្លាប់នៅក្នុងផ្ទះយ៉ាងអាថ៌កំបាំង រួមមាន៖ ឪពុក​និង​កូនស្រីចំនួន០៣នាក់​ ដោយនៅសល់តែស្ត្រីជាភរិយា និងជាម្តាយតែម្នាក់គត់ ដែលនៅខាងក្រៅហេតុការណ៍នេះ នៅមានជីវិត។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា ឃាតកម្ម បង្កឲ្យមានការភ្ញាក់ផ្អើលខាងលើនេះ ស្ថិតនៅ​ភូមិឧកញ៉ាវាំង សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ នៅម៉ោងជាង ១០យប់ ថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ​២០២០។

សមត្ថកិច្ច បានឲ្យដឹងព័ត៌មានបឋមថា ជនរងគ្រោះ ជាឪពុកឈ្មោះ ជា សុខជុំ អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូកង់បី, កូនស្រីទី១- ឈ្មោះ ជុំ ម៉េងជូ អាយុ១៦ឆ្នាំ, កូនស្រីទី២- ឈ្មោះ ជុំ ម៉េងចិន អាយុ៥ឆ្នាំ,និងកូនស្រីទី៣- ឈ្មោះ ជុំ ម៉េងជៀន អាយុ៤ឆ្នាំ។

យ៉ាងណាក៏ដោយចុះ សមត្ថកិច្ចនគរបាល នៅមិនទាន់ដឹងពីមូលហេតុ នៃការស្លាប់មនុស្សទាំង ០៥នាក់ខាងលើនេះ ដោយសារមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ។ ក្នុងនោះគេសង្កេតឃើញថា សពបុរសជាឪពុក គឺស្លាប់ដោយមានខ្សែចង “ក”។ ចំណែកកូនស្រីទាំង ០៣នាក់វិញ ស្លាប់ដោយសារចាក់ និងកាប់ដោយកាំបិត៕

អត្ថបទដែលជាប់ទាក់ទង