ក្រុងព្រះសីហនុ មានផ្សារថ្មីមួយទៀតឈ្មោះ “មជ្ឈមណ្ឌលពាណិជ្ជកម្មដារាសំណាង” មានទីតាំងទល់មុខផ្សារឃ្លាំងលើ..

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចូលរួមជាអធិបតីបើកសម្ពោធ “មជ្ឈមណ្ឌលពាណិជ្ជកម្មដារាសំណាង” ដែលជាផ្សារថ្មីមួយទៀត នៅតាមបណ្តោយផ្លូវជាតិលេខ០៤ ស្ថិតក្នុងភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ មានទីតាំងនៅទល់មុខផ្សារឃ្លាំងលើ ជិតរោងចក្រស្រាបៀអង្គរ។

នាឱកាសនោះ លោក គួច ចំរើន បានសរសើរដល់អាជីវករខ្មែរ ដែលបានរួមគ្នាបោះទុនវិនិយោគទឹកប្រាក់ជាង ១ លាន៥សែនដុល្លារអាមេរិក (១៥០០០០០) សម្រាប់បង្កើតផ្សារថ្មីខាងលើនេះ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀត ក្នុងក្រុងព្រះសីហនុ
ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមជាតិ។

អ្នកគ្រប់គ្រង មជ្ឈមណ្ឌលពាណិជ្ជកម្មដារាសំណាង ដែលទើបបើកសម្ភោធថ្មីនេះ បានឲ្យដឹងថា ផ្សារនេះចាប់ផ្តើមសាងសង់ លពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ដោយប្រើរយៈពេល១៥ខែ និងបានបញ្ចប់ការសាងសង់ទាំងស្រុងកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។

ផ្សារថ្មីនេះ មានតូបលក់ដូរជាង ៤០០តូប និងត្រូវបានអ្នកឯកទេសស្ថាបនាឡើង ដោយមានសណ្តាប់ធ្នាប់, បរិស្ថាន និងមានប្រព័ន្ធសុវត្ថិភាពត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង