ប្រកាសប្រធានមន្ទីរសេដ្ឋកិច្ចខេត្តព្រះសីហនុថ្មី ដោយជំនួសអ្នកថ្មីមកពីរាជធានីភ្នំពេញ

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០​នេះ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ​ មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុថ្មី ជំនួស លោក ស៊ុន ថូង ប្រធានមន្ទីរសេដ្ឋកិច្ចចាស់ ដែលបានចូលនិវត្តន៍។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ឈន សុភាព រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ដែលចូលកាន់តំណែងថ្មីនេះឈ្មោះ លោក ជយ័ វិមានរឹទ្ធ អតីតអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង