សមត្ថកិច្ចចាប់ខ្លួនឃាតករ ជាកូនប្រុសបង្កើត សម្លាប់ម្តាយកាត់ក្បាលនោះបានហើយ..

រាជធានីភ្នំពេញ៖ សមត្ថកិច្ច បានឲ្យបណ្តាញផ្សព្វផ្សាយដឹងថា កូនប្រុសបង្កើត ដែលជាឃាតករ
សម្លាប់កាត់ក្បាលម្តាយ របស់ខ្លួនឯង ក្នុងបុរីសឡា៣ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២០​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​បានហេីយ​ នៅម្តុំខាងក្រោយសាកលវិទ្យាល័យ​ IU នៃខណ្ឌសែនសុខ​ នៅមុនថ្ងៃត្រង់ថ្ងៃដដែលនេះ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ​ ឈ្មោះ​ អ៊ាម​ សំណាង​ មុខរបរជាបុគ្គលិកក្រុមហ៊ុន​ឯកជន
ក្រោយចាប់ខ្លួន ជនសង្ស័យ​ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ ដេីម្បីសាកសួររកមូលហេតុ ដែលឈានទៅដល់សម្លាប់ម្តាយខ្លួនឯង និងបន្តតាមនីតិវិធី​បញ្ជូនសំណុំរឿងបញ្ជូនសង្ស័យទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង