អគ្គីភ័យឆាបឆេះផ្សារធំខេត្តបាត់ដំបង ឆេះអស់ប្រហែល៥០តូប

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីម៉ោងជាង ៦ល្ងាចថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ​២០២០ មានរណីអគ្គិភ័យឆេះផ្សារ​ធំខេត្តបាត់ដំបង ឬផ្សារណាត់ ដែលស្ថិត​នៅក្បែរមាត់ស្ទឹងសង្កែ បណ្រាលឲ្យខូចខាតសម្ភារមួយចំនួន។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា អគ្គីភ័យឆេះផ្សារណាត់បាត់ដំបង គឺបានឆេះតូបចន្លោះពី៤៥ ទៅ ៥០តូប ដែលជាតូបលក់គ្រឿងទេស ចានឆ្នាំង ហើយមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។

លោបន្តថា មូលហេតុដែលបណ្តាលឲ្យឆេះផ្សារខាងលើនេះ គឺបណ្តាលមកពីផ្ទុះស្សេខ្សែភ្លើង។

ឯកសារខ្លះបានបង្ហាញថា ផ្សារធំបាត់ដំបង ឬផ្សារណាត់ មានអាយុកាល ៩០ឆ្នាំ បានសាងសង់ក្នុងឆ្នាំ១៩៣០៕

អត្ថបទដែលជាប់ទាក់ទង