សម្តេច ហ៊ុន សែន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ឲ្យបានគ្រប់គ្នា..

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមរក្សាអនាម័យសុខភាព ឲ្យបានជាប្រចាំ នាឱកាសពិធីបុណ្យកាន់បិណ្ឌ នឹងចូលមកដល់ក្នុងរយៈពេល០៣ថ្ងៃទៀតនេះ ។ សមហតេចតេជោ បន្តថា ប្រជាពលរដ្ឋខ្មែរ ដែលគោរពតាមប្រពៃណី ទំនៀមទម្លាប់ សាសនា នៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ នឹងចូលមកដល់ក្នុងពេលយ៉ាងខ្លីខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ឲ្យបានគ្រប់គ្នាជាពិសេស​ សូមការពារខ្លួនចៀសផុតពីជំងឺឆ្លង​ Covid-19។

សម្តេច រំលឹកដល់ពលរដ្ឋថា ត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ឧស្សាហ៍ដុសសម្អាតលាងដៃ ជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគឲ្យបានជាប្រចាំ។

សម្តេចតេជោ បន្តថា បើតាមរបាយការណ៍អង្គការសុខភាពពិភពលោក​(WHO) នៅថ្ថៃនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប 24,854,140នាក់ ស្លាប់ 838,924នាក់ និងករណីកើតថ្មីចំនួន 265,888 ករណី។

ចំណែកប្រទេសកម្ពុជាយើងវិញ មកដល់នេះមានអ្នកឆ្លងសរុប274នាក់ បានជាសះស្បើយចំនួន266នាក់ នឹងមានអ្នកឆ្លងថ្មីចំនួន01នាក់។

ព្រមជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមរីករាយជាមួយក្រុមគ្រួសារ មិត្តភ័ក្កិ បងប្អូន ក្នុងឱកាសពិធីកាន់បិណ្ឌមុខនេះ និងសូមអោយការធ្វើដំណើរជិតឆ្ងាយឲ្យទទួលបាន នូវសុខសុវត្ថិភាព ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង