ស្នងការនគរបាលខេត្តព្រះសីហនុ ស្នើដល់ប្រជាពលរដ្ឋត្រូវផ្តល់ព័ត៌មានមកសមត្ថកិច្ច ឲ្យបានឆាប់ពេលមានអគ្គិភ័យកើតឡើង..

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ
មានប្រសាសន៍ថា ដើម្បីទទួលកិច្ចអន្តរាគមន៍ទាន់ពេល លើករណីមានគ្រោះអគ្គិភ័យកើតឡើង ក្នុងមូលដ្ឋានខេត្តព្រះសីហនុ
សូមឲ្យប្រជាពលរដ្ឋ ទាក់ទងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ របស់កម្លាំងផ្នែករថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលខេត្តព្រះសីហនុ ជាបន្ទាន់ តាមរយៈលេខ៖

– ក្រុងព្រះសីហនុ 016 255 536, 070 207 790, 015 260 990
– ស្រុកព្រៃនប់ 016 448 604, 097 800 6086
– ស្រុកស្ទឹងហាវ 010 596 456, 016 992 168
– ស្រុកកំពង់សិលា 016 330 279, 016 338 911។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយត្ន័ ចំពោះគ្រោះអគ្គិភយ័នៅតាមផ្ទះ ដែលអាចបណ្តាលមកពីភ្លើងចង្ក្រាន, ហ្គាស, ការដុត ទៀន ធូប ឬបញ្ហាឆ្លងចរន្តខ្សែអគ្គិសនីជាដើម៕

អត្ថបទដែលជាប់ទាក់ទង