សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៤១៥នាក់ ខ្មែរ៤នាក់ និងអាវុធវែងខ្លីចំនួន៣ដើម..

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឲ្តដឹងថា នៅម៉ោង ០៨ និង៣០នាទី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០​ កម្លាំងគណ:បញ្ជាការឯកភាព​បានចុះឆែកឆេរ នៅទីតាំងភោជនីយ៍ដ្ឋាន សុីនខាយសៀនមិន កម្មសិទ្ធិ របស់ឈ្មោះ BAO FANGZE ជនជាតិចិន ស្ថិតក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ។ យុទ្ធនាការនេះ សម្រលសម្រួលនីតិវិធី​ ដោយលោក​ ​ពេញ​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​អមសាលាដំបូងខេត្តព្រះសីហនុ។

ប្រតិបត្តការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន៤១៥នាក់ ក្នុងនោះមានជនជាតិចិន (ស្រី១៤៣នាក់) ជនជាតិខ្មែរ ០៤នាក់ (ស្រី០១នាក់)។

​ចំណែកវត្ថុតាងចាប់បានរួមមាន៖

១- កាំភ្លើងខ្លី ចំនួន០២ដើម ប្រភេទ (សូរ៉ាក់គី) ចំនួន០១ដើម បង់០១ ​គ្រាប់ចំនួន០៦គ្រាប់,

ប្រភេទ (ប៉េអាតា) លេខ BER693541 ចំនួន០១ដើម បង់០១, គ្រាប់ចំនួន៤១ និងគ្រាប់រ៉ូឡូ ចំនួន៦៧

២- អាវុធវែង ប្រភេទ (AK47 ស្វ័យបត់) លេខ 07311 ចំនួន០១ដើម បង់០១, គ្រាប់៦១
៣- កាបូបខ្មៅ ចំនួន០១
៤- ប្រអប់ ចំនួន០២ (មានខ្សែកម៉ាក HERHES ចំនួន០២ខ្សែ)
៥- ព្រះរាជក្រឹត្យ (ក្នុងស៊ុម) ចំនួន០១
៦- លិខិតឆ្លងដែន ចំនួន០២ក្បាល (ឈ្មោះ SHAO VATANAK; ឈ្មោះ WANG YAN)
៧- អត្តសញ្ញាណប័ត្រសញ្ជាតិខ្មែរ ចំនួន០១ (ឈ្មោះ សាវ វឌ្ឍនៈ)
៨- សៀវភៅគ្រួសារ ចំនួន០១ក្បាល; សៀវភៅស្នាក់នៅចំនួន០១ និងឯកសារមួយចំនួន
៩- ប៊ិច ម៉ាក Montlanc ចំនួន០២
១០- សោរឡាន ចំនួន០២
១១- ប័ណ្ណការងារជនបរទេស ចំនួន០១
១២- លិខិតចត្តាឡីស័ក ចំនួន០១
១៣- រថយន្ត ចំនួន១៤គ្រឿង
១៤- ប្រាក់ដូល្លារ ចំនួន ៤២៦.៦៤៧$
១៥- ប្រាក់រៀល ចំនួន ៦.០០០.០០០៛
១៦- សៀវភៅធនាគារ ABA ចំនួន០១
១៧- សៀវភៅធនាគារ maybank ចំនួន០២
១៨- កាតធនាគារ maybank ចំនួន
១៩- លិខិតជាភាសារខ្មែរ មួយចំនួន
២០- លិខិតជាភាសារចិន មួយចំនួន
២១- កាបូបព៌ណការ៉ូ មានឯកសារចិនមួយចំនួន
២២- ក្រដាសប្រាក់ថៃ ចំនួន៤.០៨០បាត
២៣- សោរឡាន ចំនួន០១
២៤- ឯកសារពាក់ព័ន្ធរថយន្ត ចំនួន០៤សន្លឹក
២៥- លិខិតឆ្លងដែនច្បាប់ដើម ចំនួន០១ក្បាល
២៦- ទូរស័ព្ទដៃ ចំនួន០៧គ្រឿង
២៧- ដកហូតគ្រឿងញៀនមួយចំនួនធំនៅមិនទាន់ថ្លឹងរងចាំអនុវត្តបន្ត។

​បច្ចុប្បន្ន កម្លាំងគណ:បញ្ជាការឯកភាពខេត្តព្រះសីហនុ បានប្រគល់ជនសង្ស័យ និងវត្ថុតាង ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវីធីតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង