សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនជាង៤០០នាក់ នៅក្លឹប KTV របស់ចិនឈ្មោះ សុីនខាយសៀនមិន រកឃើញកាំភ្លើង៣ដើម និងរកឃើញគ្រឿងញៀន

ខេត្តព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ ក្នុងខារ៉ាអូខេ របស់ជនជាតិចិនមួយកន្លែងឈ្មោះចិនសុីនខាយសៀនមិន នៅម្តុំឆ្នេរអូឈើទាល ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ចាប់តាំងពីម៉ោងជាង ២យប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ប្រឆាំងនឹងបម្រាម និងសង្ស័យជួញដូរគ្រឿងញៀន។

សេចក្តីរាយការណ៍បឋម របស់សមត្ថកិច្ច បង្ហាញថា កម្លាំងជំនាញ បានឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាង៤០០នាក់ និងខ្មែរមួយចំនួនផង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅក្នុងខារ៉ាអូខេខាងលើនេះ ហើយនាំមកស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យ និងសាកសួរ។

សមត្ថកិច្ចបន្តថា រហូតមកដល់ថ្ងៃនេះ ការត្រួតពិនិត្យ និងសាកកំពុងធ្វើបន្ត ហើយមិនទាន់មានរបាយការណ៍ផ្លូវការពីសមត្ថកិច្ច ថាក្លឹបខារ៉ាអូខេ ឈ្មោះ របស់ថៅកែជនជាតិចិន សុីនខាយសៀនមិន ខាងលើនេះ មានជាប់ពាក់ព័ន្ធបទល្មើសអ្វីខ្លះ និងមានមនុស្សប៉ុន្មាននាក់ នឹងជាប់ពាក់ព័ន្ធបទល្មើសនោះទេ។

មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ បន្តថា ការចុះឆែកឆេរ នៅទីតាំង KTV ឬភោជនីយ៍ដ្ឋាន សុីនខាយសៀនមិន កម្មសិទ្ធិ របស់ឈ្មោះ BAO FANGZE ជនជាតិចិន ខាងលើនេះ ស្ថិតនៅក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ។ យុទ្ធនាការនេះ សម្រលសម្រួលនីតិវិធី​ ដោយលោក​ ​ពេញ​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​អមសាលាដំបូងខេត្តព្រះសីហនុ។

ប្រតិបត្តការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ជនជាតិចិនចំនួន៤១៥នាក់ ក្នុងនោះ (ស្រី១៤៣នាក់) ជនជាតិខ្មែរ ០៤នាក់ (ស្រី០១នាក់)។

​ចំណែកវត្ថុតាងចាប់បានរួមមាន៖

១- កាំភ្លើងខ្លី ចំនួន០២ដើម; ប្រភេទ (សូរ៉ាក់គី) ចំនួន០១ដើម បង់០១​គ្រាប់ ចំនួន០៦គ្រាប់, ប្រភេទ (ប៉េអាតា) លេខ BER693541 ចំនួន០១ដើម បង់០១, គ្រាប់ចំនួន៤១ និងគ្រាប់រ៉ូឡូ ចំនួន៦៧

២- អាវុធវែង ប្រភេទ (AK47 ស្វ័យបត់) លេខ 07311 ចំនួន០១ដើម បង់០១, គ្រាប់៦១
៣- កាបូបខ្មៅ ចំនួន០១
៤- ប្រអប់ ចំនួន០២ (មានខ្សែកម៉ាក HERHES ចំនួន០២ខ្សែ)
៥- ព្រះរាជក្រឹត្យ (ក្នុងស៊ុម) ចំនួន០១
៦- លិខិតឆ្លងដែន ចំនួន០២ក្បាល (ឈ្មោះ SHAO VATANAK; ឈ្មោះ WANG YAN)
៧- អត្តសញ្ញាណប័ត្រសញ្ជាតិខ្មែរ ចំនួន០១ (ឈ្មោះ សាវ វឌ្ឍនៈ)
៨- សៀវភៅគ្រួសារ ចំនួន០១ក្បាល; សៀវភៅស្នាក់នៅចំនួន០១ និងឯកសារមួយចំនួន
៩- ប៊ិច ម៉ាក Montlanc ចំនួន០២
១០- សោរឡាន ចំនួន០២
១១- ប័ណ្ណការងារជនបរទេស ចំនួន០១
១២- លិខិតចត្តាឡីស័ក ចំនួន០១
១៣- រថយន្ត ចំនួន១៤គ្រឿង
១៤- ប្រាក់ដូល្លារ ចំនួន ៤២៦.៦៤៧$
១៥- ប្រាក់រៀល ចំនួន ៦.០០០.០០០៛
១៦- សៀវភៅធនាគារ ABA ចំនួន០១
១៧- សៀវភៅធនាគារ maybank ចំនួន០២
១៨- កាតធនាគារ maybank ចំនួន
១៩- លិខិតជាភាសារខ្មែរ មួយចំនួន
២០- លិខិតជាភាសារចិន មួយចំនួន
២១- កាបូបព៌ណការ៉ូ មានឯកសារចិនមួយចំនួន
២២- ក្រដាសប្រាក់ថៃ ចំនួន៤.០៨០បាត
២៣- សោរឡាន ចំនួន០១
២៤- ឯកសារពាក់ព័ន្ធរថយន្ត ចំនួន០៤សន្លឹក
២៥- លិខិតឆ្លងដែនច្បាប់ដើម ចំនួន០១ក្បាល
២៦- ទូរស័ព្ទដៃ ចំនួន០៧គ្រឿង
២៧- ដកហូតគ្រឿងញៀនមួយចំនួនធំនៅមិនទាន់ថ្លឹងរងចាំអនុវត្តបន្ត។

​បច្ចុប្បន្ន កម្លាំងគណ:បញ្ជាការឯកភាពខេត្តព្រះសីហនុ បានប្រគល់ជនសង្ស័យ និងវត្ថុតាង ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយមន្ត្រីនគរបាលជំនាញកំពុងសាកសួរ និងឈានទៅកសាងសំណុំរឿងបញ្ជូនអ្នកជាប់ពាក់ព័ន្ធបទល្មើស ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសតាមនីតិវីធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង