សមត្ថកិច្ចក្រសួងមហាផ្ទៃ ចុះពិនិត្យទីតាំងលក់ឡេចំនួនពីរកន្លែង ក្នុងផ្សារទួលគោក

រាជធានីភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាអរខណ្ឌទួលគោក ​បានចុះបង្ក្រាបទីតាំងលក់ឡេ គ្មានស្លាកយីហោចំនួន២កន្លែង​ ស្ថិតក្នុង​ផ្សារទួលគោក​ សង្កាត់បឹងកក់ទី២ ​ខណ្ឌទួលគោក ​រាជធានីភ្នំពេញ។
ប្រត្ដិបត្ដការនេះ​ ធ្វើឡើង​នៅម៉ោង១១ និង៥០នាទីថ្ងៃត្រង់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ដឹកនាំដោយលោក សៀក ឡុងឌី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

នាឱកាដនោះ កម្លាំងនគរបាល នៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានឆែក​រកឃើញប្រភេទឡេជាច្រើនមុខ​ នៅក្នុងទីតាំងលក់ ​និងពុំទាន់ដឹងថា មាន ឬគ្មានច្បាប់​ធ្វើ​អាជីវកម្ម ​និង​ប័ណ្ណប៉ាតង់នោះទេ។

ប្រតិបត្តិការនេះ កម្លាំងជំនាញបានឆែកទីតាំងលក់ឡេបាន០១តូប​រួចហើយៗ ០១​តូប​ទៀត ត្រូវ​ម្ចាស់​ទីតាំង​បិតចាក់សោរនៅខាងក្នុង ហើយថា ករណីនេះ គណៈកម្មការចម្រុះ នឹងបន្តសកម្មភាពការងារឲ្យស្របតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង