អគ្គិសនីខេត្តព្រះសីហនុ ជូនដំណឹងថា ថ្ងៃនេះផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតាមតំបន់ខ្លះក្នុងសង្កាត់៣ និងសង្កាត់៤

ខេត្តព្រះសីហនុ៖ អគ្គិសនីខេត្តព្រះសីហនុ បានជូនដំណឹងថា នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង ០៨ និង៣០នាទីព្រឹក អ្នកបច្ចេកទេសបានផ្អាកធ្វើការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ចាប់ពីអនុស្ថានីយក្រុងព្រះសីហនុទ្វារចរន្ត(F10A)កាត់ចេញពីបន្ទប់ភ្លើងលេខS22 រហូតដល់បន្ទប់ភ្លើងលេខS24,ទ្វារចរន្ត(F8A)កាត់ចេញពីទូរចែកចាយ D01រហូតដល់បន្ទប់ភ្លើងលេខPTT31 និងទ្វារចរន្ត(Feeder E)កាត់ចេញពីបន្ទប់ភ្លើងលេខS1526 ដើម្បីឲ្យក្រុមហ៊ុន EM និងក្រុមការងារបច្ចេកទេសធើ្វការជួសជុលផ្លាស់ប្តូរ តម្លើង និងកែលម្អខ្សែបណ្តាញ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនមានទីតាំងស្ថិតនៅ៖
១- ភូមិ០២ ភូមិ០៣ ភូមិ០៤ ភូមិ០៥ ស្ថិតក្នុងសង្កាត់លេខ០៤
២- ភូមិ០១ ភូមិ០២ ស្ថិតក្នុងសង្កាត់លេខ០៣ ក្រុង-ខេត្តព្រះសីហនុ។

អគ្គិសនីខេត្តព្រះសីហនុ បញ្ជាក់ថា ក្រុមការងារបច្ចេកទេស នឹងធើ្វការភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៧ និង៣០នាទីល្ងាច ថ្ងៃដដែលនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ អគ្គិសនីខេត្តព្រះសីហនុ សូមជូនដំណឹងដល់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋ ឲ្យបានជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី តាមតំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ ដោយអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង