លោក សុវណ្ណ រិទ្ធី អតីតនាយកសារព័ត៌មាន TVFB មានសេរីភាពវិញហើយ បន្ទាប់ពីជាប់ពន្ធនាគារ៥ខែ​២៨ថ្ងៃ ទោសនៅសល់ត្រូវព្យួរ..

រាជធានីភ្នំពេញ​៖ ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចផ្តន្ទាទោស លោក​ សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ឲ្តជាប់ពន្ធនាគារចំនួន​ ១៨ខែ ប៉ុន្តែទោសនេះ ត្រូវតុលាការតម្រូវឲ្យអនុវត្តជាប់ក្នុងពន្ធនាគារតែ ៥ខែ​ ២៨ថ្ងៃប៉ុណ្ណោះ ហើយទោសសល់ទាំងប៉ុន្មានត្រូវព្យួរ។

បើគិតពីថ្ងៃចាប់ខ្លួន​ និងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល​ ៥ខែ​ ២៨ថ្ងៃហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះ​ រូបលោកត្រូវមានសេរីភាពឡើងវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង