នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះ​សីហ​នុ​ ចុះ​ដកហូត​អាវុធ​ AK​ ២​ដើម​ បន្ទាប់​ពី​មានការ​រាយការណ៍​ពលរដ្ឋ​

ខេត្ត​ព្រះ​សីហ​នុ​ ៖​ មន្ត្រីនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​០២​ និង​៤២​នាទី​ មាន​ករណីប្រជាពលរដ្ឋ​ វានផ្តល់ពឹត៌មានតាម​រយៈ​ទូរស័ព្ទ​ហត​ឡាញ​ របស់​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មកថា​ បានប្រទះ​ឃើញ​កាំភ្លើងវែងចំនួន ០២ដើម ត្រូវ​បាន​គេ​នាំយកមកផ្លុ​ង​ចោល​ នៅ​ចំណុច​ផ្លូវ​ឡើង​លើ​ភ្នំ​សាយ​ហាក់​ ស្ថិត​ក្នុងភូមិ​៣​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។

ភ្លាមៗ ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើនេះម កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ​ នៃស្នងការដ្ឋានខេត្តព្រះសីហនុ ក៏បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ និង​ដកហូត​បាន​អាវុធ​វែង​ ម៉ាក​ AK​ ចំនួន​ ០២​ដើម​,​ បង់​ចំនួន​ ០២​ និង​ គ្រាប់កាំភ្លើង​ចំនួន​ ១១​គ្រាប់​ នាំយកមក​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បីធ្វើការស្រាវជ្រាវ​ជាបន្ត​ទៀត៕

អត្ថបទដែលជាប់ទាក់ទង