កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ ចាប់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាប់ពាក់បទល្មើសគ្រឿងញៀន..

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ជាប់ពាក់បទល្មើសគ្រឿងញៀន។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ នៅផ្ទះសំណាក់ ឡេង ទ្រីស្ថិត ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈពេលជនសង្ស័យសម្ងំលាក់ខ្លួន ក្នុងបន្ទប់ជួល រួចនាំគ្នាប្រើប្រាស់ ឬជក់គ្រឿងញៀន។

របាយការណ៍ពី កងរាជអាវុធហត្ថស្រុកព្រៃនប់ បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅថ្នាំញៀនចំនួន ០៥កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង និងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង