ស្លាប់ម្នាក់និងរបួសធ្ងន់២នាក់ ដោយសារជិះម៉ូតូដល់ផ្លូវកោងមិនបន្ថយល្បឿន ជ្រុលបុកដើមឈើខ្លួនឯង

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលចរាចរណ៍ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២ និង៤៥នាទី នៅចំណុចផ្លូវកោងព្រំប្រទល់ស្រុកភ្នំព្រឹក និងស្រុកកំរៀង ស្ថិតក្នុងភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូបុកដើមឈើខ្លួនឯង បណ្តាលឲ្យស្លាប់នារីម្នាក់ និងរបួសធ្ងន់បុរស២នាក់។

សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងដោយសារផ្លូវកោង តែអ្នកបើកបរម៉ូតូ មិនបន្ថយល្បឿន ក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់ រួចក៏ជ្រុលទៅបុកដើមឈើយ៉ាងពេញទំហឹងតែម្តង៕

អត្ថបទដែលជាប់ទាក់ទង